Showing posts with label khmer actress. Show all posts
Showing posts with label khmer actress. Show all posts

Tuesday, August 30, 2011


លោក ជា មុនី ប្ដឹង​មន្ត្រី​សហជីព​ខ្មែរ​ពី​បទ​គំរាម​ប្រើ​អាវុធ​មក​លើ​កម្មករ




2011-08-30

ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ស្នងការ​នគរបាល​ខែត្រ​កំពង់ស្ពឺ នៅ​ថ្ងៃ​ទី​២៩ ខែ​សីហា ប្ដឹង​មន្ត្រី​សហព័ន្ធ​សហជីព​ខ្មែរ​ពី​បទ​គំរាមកំហែង​ប្រើ​អាវុធ​មក​លើ​កម្មករ​រោងចក្រ​ផលិត​ស្បែង​ជើង ស៊ីម៉ាណូ (Shimano) នៅ​ខែត្រ​កំពង់ស្ពឺ។






RFA file photo


លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា។













លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៩ ខែ​សីហា ថា លោក​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ស្នងការ​នគរបាល​ខែត្រ​កំពង់ស្ពឺ រួច​ហើយ អំពី​ករណី​មន្ត្រី​សហជីព​សហព័ន្ធ​ខ្មែរ​ឈ្មោះ ម៉ុក សុវណ្ណ គំរាម​បាញ់​សម្លាប់​កម្មករ ខណៈ​កម្មករ​ធ្វើ​កូដកម្ម​ទាមទារ​ឲ្យ​ថៅកែ​ទទួល​យក​កម្មករ​ចំនួន ៣​នាក់ ដែល​ថៅកែ​បញ្ឈប់​ការងារ​ពួក​គេ។

លោក​បន្ថែម​ថា ៖ «កូដកម្ម​ហ្នឹង​អស់​រយៈពេល​មួយ​ខែ​ហើយ ក្នុង​នោះ​ឃើញ​ថា មាន​សជីព​មួយ​ចំនួន និង​សន្តិសុខ​ហ្នឹង យក​ដំបង​មក​ឆក់​កម្មករ ហើយ​មន្ត្រី​សហជីព​សហព័ន្ធ​ហ្នឹង​បាន​យក​កាំភ្លើង​ទៅ​គំរាម​កម្មករ​ឲ្យ​ចូល​ធ្វើការ​វិញ បើ​មិន​ចូល​ធ្វើការ​ទេ​គេ​នឹង​បាញ់​ចោល»។

ស្នងការ​នគរបាល​ខែត្រ​កំពង់ស្ពឺ លោក កែវ ពិសី បាន​បញ្ជាក់​ថា លោក​មិន​ទាន់​ទទួល​ពាក្យ​បណ្ដឹង​នេះ​នៅ​ឡើយ​ទេ​នៅ​ល្ងាច​ថ្ងៃ​ទី​២៩ ខែ​សីហា ដោយសារ​លោក​នៅ​ជាប់​ប្រជុំ។

កម្មការិនី​មួយ​រូប​ឈ្មោះ ជិន បុប្ឆា ដែល​ជា​អ្នក​រងគ្រោះ​ដោយសារ​សន្តិសុខ​រោងចក្រ​បាន​ឆក់​នាង ខណៈ​នាង និង​កម្មករ​ជាង ២០០​នាក់​ផ្សេង​ទៀត បាន​ធ្វើ​កូដកម្ម ដែល​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​២២ ខែ​សីហា មក​ដល់​ថ្ងៃ​ទី​២៩ ខែ​សីហា នោះ បាន​បញ្ជាក់​ថា លោក ម៉ុក សុវណ្ណ ជា​មន្ត្រី​សហជីព​សហព័ន្ធ​ខ្មែរ​បាន​ទៅ​គំរាម​បាញ់​កម្មករ​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​សីហា ពីព្រោះ​ថា កម្មករ​នៅ​តែ​មិន​ព្រម​ចូល​ធ្វើការ ដោយ​ទាមទារ​ឲ្យ​ថៅកែ​ទទួល​យក​កម្មករ​ចំនួន ៣​នាក់ ដែល​ថៅកែ​បញ្ឈប់​នោះ​ឲ្យ​ចូល​ធ្វើការ​វិញ។

កម្មការិនី​ដដែល​បញ្ជាក់​ថា ៖ «ចូល​មក​អុកឡុក​មក​កន្លែង​ពួក​ខ្ញុំ​នៅ​ស្ងប់ស្ងាត់​ហ្នឹង គាត់​យក​កាំភ្លើង​មក​បាញ់​ឡើង​លើ ពេល​ហ្នឹង​ខ្ញុំ​សួរ​ថា ម៉េច​ក៏​សហជីព​មាន​កាំភ្លើង​អ៊ីចឹង? គាត់​ឆ្លើយ​ថា សហជីព​គាត់​មាន​កាំភ្លើង​អ៊ីចឹង​ហើយ»។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​មន្ត្រី​សហជីព​សហព័ន្ធ​ខ្មែរ លោក ម៉ុក សុវណ្ណ ដើម្បី​សួរ​អំពី​ការ​ចោទ​ប្រកាន់​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​២៩ ខែ​សីហា។ ប៉ុន្តែ​លោក ជួន មុំថុល ប្រធាន​សហជីព​សហព័ន្ធ​ខ្មែរ​បាន​បដិសេធ​ថា មន្ត្រី​សហជីព​របស់​លោក​មិន​មាន​កាំភ្លើង​កាន់​ទេ ៖ «អត់​មាន​ទេ ប្រហែល​ជា​ច្រឡំ​ជាមួយ​ប៉ូលិស​ទេ​ដឹង?»។

លោក ជា មុនី បាន​អះអាង​ថា មន្ត្រី​សហជីព​របស់​លោក​បាន​ថត​រូប​លោក ម៉ុក សុវណ្ណ ជា​ភស្តុងតាង​បាន​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​សីហា ដែល​សៀត​កាំភ្លើង​ខ្លី​ជាប់​នៅ​ចង្កេះ។ ការ​គំរាម​កំហែង​ចង់​បាញ់​កម្មករ​ដើម្បី​ឲ្យ​កម្មករ​ឈប់​តវ៉ា​នេះ លោក ជា មុនី បញ្ជាក់​ថា ដោយសារ​តែ​កម្មករ​បី​នាក់​ដែល​ថៅកែ​បាន​បញ្ឈប់​នោះ​ជា​សកម្មជន​របស់​លោក​ដែល​គេ​មាន​ការ​រើសអើង។

លោក ជា មុនី បាន​លើក​ឡើង​ថា នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល​មាន​ករណី​បាញ់​គំរាម​កម្មករ​នៅ​ក្នុង​ខែត្រ​កំពង់ស្ពឺ ពីព្រោះ​ថា កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១១ សន្តិសុខ​រោងចក្រ សាង ហ៊ួ បាន​បាញ់​ឡើង​លើ​គំរាម​កម្មករ​ដែរ ខណៈ​ដែល​កម្មករ​ធ្វើ​កូដកម្ម ប៉ុន្តែ​អាជ្ញាធរ​ខែត្រ​កំពង់ស្ពឺ មិន​បាន​រក​យុត្តិធម៌ ដោយ​ដោះស្រាយ​ទៅ​តាម​ផ្លូវ​ច្បាប់​ជូន​កម្មករ​នោះ។

របាយការណ៍​ពី​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សរសេរ​ថា កម្មករ​រោងចក្រ​មួយ​ចំនួន​ដែល​ថៅកែ​បាន​បញ្ឈប់​គ្មាន​មូលហេតុ​ច្បាស់លាស់ និង​ខុស​លក្ខខណ្ឌ​ការងារ​នោះ មាន​ប្រមាណ​ជិត ១០០​នាក់​នៅ​ក្នុង​ឆ្នាំ​២០១១៕

Monday, August 29, 2011



Keo Sorya


















Touch Sreyleak- is one of Cambodian singer














Aok Sokunkanha is singger














Khmer singer- Sok Pisey




















Danh Monika, a famous actress,














Top sexy singer of khmer Sok Pisey






























Sasa top sexy Khmer singer, member of Town Entertainment






































Beautifull Khmer Dresses Fashion Show


























Khmer Women Dressing_Part 1


hese are Clothes for women for joining other Ceremony (Wedding, engage,
night show....). All the dresses are Designed by khmer tailors and
wearing by super stars of Cambodia. Khmer women really beautiful.

























Cloths in office for modern women