Tuesday, August 30, 2011


លុយ​ធ្វើ​ឲ្យ​ក្រុម​ហ៊ុន​ទ្រី​ភាព​ទទួល​បាន​ចំណែក​ដែន​​ជម្រក​សត្វ​​បឹង​ពែរ














 





ក្រុម​ហ៊ុន​ទ្រី​ភាព​ស្និទ្ធ​នឹង​ភរិយា​លោក ហ៊ុន សែន
ដែល​ទើប​ទទួល​បាន ផ្ទៃ​ដី
២ម៉ឺន​ហិកតារនៃ​​ឧទ្យាន​ជាតិ​វិរៈ​ជ័យ​ក្នុង​ខេត្ត​ រតនគិរី 
ត្រូវ​គេ​ឲ្យ​ដឹង​ថា ថ្មី​ៗ​នេះ
បាន​ប្រើ​ប្រាស់​លុយ​ដើម្បី​ទទួល​​បាន​ចំណែក​ដី​ដ៏​ធំ​ទៀត
នៅ​ដែន​ជម្រក​សត្វ​ព្រៃ​បឹង​ពែរ ក្នុង​ខេត្ត ព្រះវិហារ។


ក្រុម​មន្ត្រី​បាន​និយាយ​ថា ក្រុមហ៊ុន ទ្រី​ភាព​នីហរ័ណ អាហរ័ណ
បាន​ចំណាយ​លុយ​១៣ម៉ឺន​ដុល្លារ​សម្រាប់​ការ​សាង​សង់​ទី​ស្នាក់​ការ
គណបក្ស​ប្រជាជន​ និង ​ការរិយាល័យ​សម្រាប់​មន្ត្រី​បរិស្ថាន​៦០​នាក់
ដើម្បី​បាន​ដី​ទំហំ ៩៩១៦ ហិកតារ នៅ​ទី​នោះ​ដាំ​ដើម​កៅ​ស៊ូ ។
ក្រុម​ហ៊ុន​ក្នុង​ស្រុក​ចំនួន២​ទៀត
ក៏​ទទួល​បាន​ដី​នៅ​ដែន​ជម្រក​សត្វ​នេះ​ផង​ដែរ​ ។
ដែល​បាន​ធ្វើ​ឲ្យ​បាត់​បង់​ព្រៃ​ជម្រក​សត្វ​សរុប​២៨.៦៩៦​ហិតារ។




ព្រៃឈើកម្ពុជាដែលរងការបំផ្លាញដើម្បីយកដី


បណ្ដា​អង្គការ​សង្គម​ស៊ីវីល​បាន​និយាយ​ថា សម្បទាន​ទាំង​នេះ
នឹង​នាំ​ទៅ​ដល់​ការ​ឈូស​បំផ្លាញ​ព្រៃ​ពណ៌​បៃតង​​ដ៏​សំខាន់
រាប់​ពាន់​ហិកតារ​នៅ​​ចំណុច​ស្នូល​នៃ​ដែន​ជម្រក​សត្វ​ព្រៃ​នេះ
រី​ឯ​ដើម​ជ័រទឹក​រាប់ម៉ឺន​ដើម​​​ដែល​ជា​បង្អែក​ជីវភាព
របស់​អ្នក​ភូមិ​ជន​ជាតិ​ដើម​ភាគ​តិច​គួយ ក៏​កំពុង​រង​ការ​កាប់​បំផ្លាញ​ដែរ។


កន្លង​ទៅ​​អង្គការGloball Witness ជា​អង្គការ​ការពារ​បរិស្ថាន
មាន​មូលដ្ឋាន​នៅ​ទី​ក្រុង​ឡុងដ៏ ប្រទេស​អង់គ្លេស​
​បាន​រិៈគន់​ហៅ​ប្រទេស​កម្ពុជា​ថា
ជា​ប្រទេស​សម្រាប់​លក់​ដែល​ពួក​អ្នក​មាន​លុយ​​អាច​ធ្វើ​អ្វី​ក៏​បាន ៕

No comments:

Post a Comment