Tuesday, August 30, 2011


រដ្ឋាភិបាល​នឹង​ឲ្យ​អង្គការ​ធាង​ត្នោត​ធ្វើ​សកម្មភាព​វិញ​ជា​មួយ​ការ​ប្រកាស​កំហុស​ជា​សាធារណៈ














 





ដោយ​ឆ្លៀត​កែកុន​មុខ​មាត់
ពី​ការ​រិៈគន់​យ៉ាង​ចម្រូង​ចម្រាស់​ចំពោះ​ការ​ប្រើ​អំណាច​ផ្ដាច់​ការ​រំលោភ​
សិទ្ធិ​​អង្គការ​ក្រៅ​រដ្ឋាភិបាល​នោះ រដ្ឋាភិបាល​ប្រទេស​កម្ពុជា​
បាន​បង្ហើប ថា អង្គការ​ធាង​ត្នោត​ដែល​បាន​បិទ​កាល​ពី​ដើម​ខែ​នេះ
អាច​ចុះ​បញ្ជី​​ឈ្មោះ​ឡើង​វិញ​បាន
ជា​មួយ​លក្ខណ​ឲ្យ​មាន​ការ​ប្រកាស​កំហុស​ជា​សាធារណៈ។




ផ្លូវដែកទ្រុឌទ្រោមកម្ពុជាដែស្ថិតក្នុងគម្រោងស្ដារឡើងវិញ


លោក នុត សាអាន
រដ្ឋលេខាធិការ​​ក្រសួង​មហាផ្ទៃ​បាន​និយាយ​កាល​ពី​ថ្ងៃអាទិត្យ​ថា សមាគម​នេះ
ត្រូវ​បាន​កោះ​អញ្ជើញ​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​មួយ កាល​ពី​ចុង​សប្ដាហ៍​មុន
ជា​ទី​ដែល​អង្គការ​នេះ​ត្រូវ​បាន​ប្រាប់ ថា ខ្លួន​អាច​ចុះ​បញ្ជី​ឡើង​វិញ​
នៅ​ពេល​ណា​ក៏​បាន ប៉ុន្តែ​បន្ទាប់​ពី​បាន​ប្រកាស​ជា​សាធារណៈ
នូវ​កំហុស​ឆ្គង​របស់​ខ្លួន។


ដោយ​ត្រូវ​បាន​ដក​ស្រង់​សម្ដី​ដោយ​ព្រឹត្តិបត្រ​ឌឹឃេមបូឌាដេលី
ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ លោក នុត សាអាន បាន​និយាយ​ថា ”
ក្រសួង​បាន​លើក​ឡើង​ថា គេ គួ​តែ​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន​
ហើយ​និយាយ​ប្រាប់​បណ្ដាញ​ព័ត៌មាន​ថា
ខ្លួន​បាន​ប្រព្រឹត្ត​ខុស។នៅ​ពេល​ដែល​គេ​បាន​ប្រាប់​បណ្ដាញ​​ព័ត៌មាន​ពី​
កំហុស​របស់​ខ្លួន​ហើយ​នោះ
គេ​អាច​ទៅ​ចុះ​បញ្ជី​ការ​ជា​មួយ​ក្រសួង​មហាផ្ទៃ​ម្ដង​ទៀត​បាន ” ។


សមាគម​ធាងត្នោត​ដែល​បាន​ឃ្លាំ​មើល
ការ​ជម្លៀស​ចេញ​របស់​ប្រជាពលរដ្ឋ​ដែល​មាន​ទីលំនៅ​ប៉ះ​​ពាល់​គំរោង​ស្ដារ​
ផ្លូវដែក​ឡើង​វិញ
បាន​​ធ្វើ​ការ​រិះគន់​នៅ​ក្នុង​របាយការណ៍​មួយ​របស់​ខ្លួន​កាល​ពី​ខែ​កក្កាដា
ដោយ​ចោទ​ថា
រដ្ឋាភិបាល​បាន​វាយ​តម្លៃ​ទាប​ពេក​លើ​អចលន​ទ្រព្យ​របស់​គ្រួសារ​ដែល​ត្រូវ​
ជម្លៀស​ចេញ​និង​ថា បាន​បង្កើត​ស្ថាន​ភាព​មួយ​ដែល​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ
ប្រជាពលរដ្ឋ​ទទួល​បាន​សំណង ​តិច​តួច​ជាង​អ្វី​ដែល​ពួក​គេ​សម​និង​ទទួល​បាន។


ដោយ​សារ​របាយការណ៍​នេះ
ហើយ​ជា​ផ្នែក​សំខាន់​ដែល​ធ្វើ​ឲ្យ​ក្រសួង​មហាផ្ទៃ​ផ្អាក់​សកម្មភាព​របស់​
សមាគម​នេះ រយៈពេល​៥​ខែ កាល​ពី​ថ្ងៃ​ទី​១​ខែ​សីហា ដោយ​ចោទ​ប្រកាន់​ថា
​បាន​ចម្រុញ​ក្រុម​គ្រួ​សារ​ទាំង​នោះ​ឲ្យ​ជំទាស់​នឹង​គម្រោង
ដែល​ឧបត្ដម្ភ​ដោយ​រដ្ឋ ។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​ធនាគារ
អភិវឌ្ឍន៏(ADB)ដែល​ជា​ម្ចាស់​មូល​និធិ​សំខាន់​សម្រាប់​គម្រោង​នេះ​បាន​
គាំទ្រ​របាយការណ៍​របស់​អង្គការ​​ក្រៅ​រដ្ឋាភិបាល​ទាំង​នោះ​ដោយ​​ថា
មាន​ភាព​ត្រឹមត្រូវ ​ឆ្លុះ​បញ្ចាំង​ការ​ពិត ៕

No comments:

Post a Comment